
ក្រុងប៉ោយប៉ែត ៖ អំពើប្លន់មួយបានកើតមានទាំងព្រឹកកណ្តាលក្រុងប៉ោយប៉ែត វេលាម៉ោង១០ថ្ងៃទី១៩ មករា ២០១៣ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺចោរស្ទើរភ្លើងម្នាក់ហៅម៉ូតូឌុបដឹកទៅប្លន់តែមិនបានសម្រេច បណ្តាលឱ្យម្ចាស់រងរបួសដៃ ខណៈប្រវាយប្រតប់ជាមួយចោរ ហើយមិនបានមួយប៉ព្រិចភ្នែកផង គឺនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល ជនសង្ស័យត្រូវបានសមត្ថកិច្ចក្របួចជាប់ ។