
ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗ និង៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនីស្សាន់បុកជាមួយរថយន្តតូយូ៉តាកាមរី ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ មករា នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។