
ខេត្តក្រចេះ ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និងក្មេងចាស់បីនាក់ទៀត រងរបួសធ្ងន់ដោយមែកឈើបាក់សង្កត់ផ្ទះ រីឯផ្ទះឈើតូចធំ២០ខ្នងទៀតត្រូវរងការខូចខាតប៉ើងដំបូល និងដួលទ្រេតក្នុងហេតុការណ៍ខ្យល់ព្យុះកំបុតត្បូងបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ មីនា ២០១៣ នៅក្នុងឃុំស្នួល ស្រុកស្នួល។