ខេត្តមណ្ឌលគិរី ៖ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ មួយគ្រឿងត្រូវបានភ្លើងឆេះសន្ធោសន្ធៅអស់គ្មានសល់ ខណៈកំពុងបើកបរ តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១៤ មីនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ៧២ ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ។
↧