
រាជធានីភ្នំពេញ ៖ ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការថ្នាក់អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ មេសា ២០១៣ នៅនាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោមអធិបតីភាពលោកម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ