
ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី២៣ មេសា លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមួយប្រារព្ធធ្វើពិធីសែនព្រេននិងបួងសួងសុំសេចក្តីសុខតាមលក្ខណៈប្រពៃណី របស់ជនជាតិដើមភាគតិចនៅលើភ្នំដោះក្រមុំ ក្នុងទឹកដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។