
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់បានត្រូវប្រជាពលរដ្ឋសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជម្នះ ចាប់ក្របួចជាប់កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១០ វិច្ឆិកា ២០១២ ខណៈពេលជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់នៅមុខផ្ទះលេខ១៨៥ ផ្លូវលេខ១៩ ភូមិទី៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ តែសំណាងអាក្រក់ដួលម៉ូតូប្រកាច់កណ្តាលថ្នល់ ។