
ខេត្តកំពង់ចាម ៖ រូបសំណាកសត្វនាគសម្រាប់លំអឱ្យមានសោភ័ណភាពនៅទីសាធារណៈ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវបានរថយន្តប្រភេទទីតាន់ចំណុះ១២កៅអី ដឹកចេកបើកបុករះពេញទំហឹងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ វិច្ឆិកា ២០១២ ជាហេតុបណ្តាលឱ្យដាច់ក្បាលនាគ និងខូចខាតតួខ្លួនប្រវែង៩ម៉ែត្រ ចំណែករថយន្តបានរងការខូចខាតខាងមុខស្ទើរទាំងស្រុង កៀបជាប់នឹងរូបសំណាក