
រាជធានីភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលចង្កូតទៅបុកបង្គោលដងគោមបំភ្លឺផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូសន្លប់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ វិច្ឆិកា នៅមុខផ្ទះលេខ៣៩១ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។