
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករ-កម្មការិនី ៦១នាក់ បានរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដោយសាររថយន្តដាច់រឺទីលរេចង្កូតចាក់កម្មករ-កម្មការិនីចោលដេកដួលរដូករណែលពេលផ្លូវកាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី២១ វិច្ឆិកា នៅចំណុចភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។