ខេត្តកំពត ៖ បុរសចំណាស់ម្នាក់បើករថយន្តកាមរីគូទប៉ោងបានចោទប្រកាន់ជនបរទេសម្នាក់ថា បានជិះម៉ូតូអែបហើយលើកជើងធាក់រថយន្តរបស់គាត់ ដោយសារជនបរទេសនោះខឹង ខណៈគាត់បើករថយន្តពីក្រោយស៊ីប្លេសុំផ្លូវ ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៥៦នាទីព្រឹកថ្ងៃទី២២ វិច្ឆិកា លើដងផ្លូវចេញពីរមណីយដ្ឋានទឹកឈូ ត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
↧