
រាជធានីភ្នំពេញ ៖ ចប់កម្មវិធីការពារសន្តិសុខក្នុងរាជធានីភ្នំពេញក្នុងសម័យប្រជុំកំពូលអាស៊ានភ្លាម ស្នូរបាញ់អនាធិបតេយ្យក៏ផ្ទុះឡើងវិញភ្លាមដែរ ។ ជាក់ស្តែង ខ្មាន់កាំភ្លើងម្នាក់បានបាញ់ចំនួន៥គ្រាប់ជាបន្តបន្ទាប់រួចឡើងជិះរថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាពក្រោយពីជននោះយកកែវគប់ក្បាលបុរសម្នាក់ខណៈពេលកំពុងផឹកស៊ីជួបជុំមិត្តភក្តិក្នុងហាងលក់សាច់ក្លែមមួយយីហោហិល