Quantcast
Channel: ព័ត៌មាន​ជាតិ – Koh Santepheap Daily
Viewing all 12748 articles
Browse latest View live

លើសពី​សាហាវ…ចាក់អាស៊ីតលើគូដណ្តឹងរួច ចាក់លើ​ខ្លួនឯងនិង​ផឹក​ទៀត

$
0
0

ខេត្តកំពង់ធំ ៖ ដោយសារ​តែ​ខកចិត្ត​នឹង​ការ​ផ្តាច់​ពាក្យ​ជា​គូ​ដណ្តឹង បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ជា​អតីត​គូ​ដណ្តឹង​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា នៅ​ភូមិ​ត្រពាំង​ត្រុំ ឃំ​ុ​ទីពោ ស្រុក​ស​ន្ទុ​ក ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ករណី​ជះ​ទឹក​អាស៊ីត​នេះ ប្រព្រឹត្ត​ឡើង​ដោយ​បុរស​ឈ្មោះ សឿង វាសនា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ្រំ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ជន​នេះបាន​ជះ​ទឹក​អាស៊ី​តទៅ​លើ​ស្ត្រី​ជា​អតីត​គូ​ដណ្តឹង​ឈ្មោះ យ៉ង់ សុផល អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោ បណ្តាល​ឱ្យ​រង​របួសធ្ងន់​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តាំងក្រសាំង ។

បន្ទាប់​ពី​បាន​បង្ក​អំពើ​ហិង្សា​ដ៏​សាហាវ​ទៅ​លើជន​រង​គ្រោះជា​អតីត​គូ​ដណ្តឹង​រួច ជន​រូប​នេះ​ក៏​បាន​យក​ទឹក​អាស៊ីត​មក​ចាក់​ស្រោច​លើ​ខ្លួនឯងដែរ ​រួច​ផឹក​ថែម​ទៀត​បណ្តាល​ឱ្យ​សន្លប់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​- ស​ន្ទុ​ក ។សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ខាងលើ​ជះ​ទឹក​អាស៊ី​តទៅ​លើ​នារី​រង​គ្រោះ​គឺ​ដោយសារ​តែ​រូបគេ​ខឹង​នឹង​នាង​ដែល​បាន​ផ្តាច់​ពាក្យ​ជាមួយនឹង​ខ្លួន រួច​ទៅ​មាន​គូ​ដណ្តឹង​ថ្មី ។

ជា​ការ​ពិត​ណាស់ ការ​ប្រកាន់​យកគំនិត​ចងអាឃាត​នេះ មិន​ស័ក្តិ​សមជា​បុរស​ទ្រូង​៥​ហត្ថ​ឡើយ ដែល​មាន​ន័យ​ថា មិន​ខ្វះ​ទេ​«​ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ​» តើ​ចាំបាច់​ពាក់ព័ន្ធ​ជីវិត​ជាមួយ​គ្នា​ធ្វើ​អ្វី បើ​នាង​ស្រឡាញ់​យើង​នោះ? ទោះបីជា​បែប​ណា ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​បែប​នេះ គឺជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ណាស់ ដែល​ធ្វើ​ទៅ​លើ​ជន​រង​គ្រោះ ។

មិន​អាច​ស្វែងរក​ព័ត៌មាន​ពិស្តារ​ជាង​នេះ​បាន​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថា នារី​រង​គ្រោះ​មានជោគ​វាសនា​បែប​ណា​ដែរ ដោយសារ​ការ​ជះ​ទឹក​អាស៊ីត​លើ​នាង​បែប​នេះ ។ ចំណែក​ជន​ដៃដល់​ជា​អតីត​គូ​ដណ្តឹង​ដែល​ស្រោច​ទឹក​អា​សុ​ី​ត​លើ​ខ្លួនឯង​ហើយ​ផឹក​ថែម​ទៀត​នោះ ក៏​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ដូច​គ្នា​ដែរ ៕​

The post លើសពី​សាហាវ…ចាក់អាស៊ីតលើគូដណ្តឹងរួច ចាក់លើ​ខ្លួនឯងនិង​ផឹក​ទៀត appeared first on Koh Santepheap Daily.


ម្នាក់ៗភ័យស្លន់ស្លោទាំងព្រឹក កម្មករ​កម្មការិនី​ច្រើន​នាក់​​របួសធ្ងន់ និង​ស្រាលពេញផ្លូវ(មានវីដេអូ)

$
0
0

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៨​នេះ ដែល​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​លើ​ផ្លូវជាតិ​លេខ​៣ កំពត​- ខេត្ត​ព្រះ​សីហ​នុ ត្រង់​ចំណុច​ខាងត្បូង​ទីតាំង​សិប្បកម្ម​សាច់​ក្តាម ចម្ងាយ​ជាង​២០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នៅ​មិន​ទាន់​ដឹង​ថា ចំនួន​អ្នក​រង​គ្រោះជា​កម្មករ​កម្មការិនី​របួសធ្ងន់ និង​ស្រាល​ប៉ុន្មាន​នោះ​ទេ គេ​គ្រាន់តែ​ដឹង​ថា មនុស្ស​យ៉ាងតិច​ពី​៧​ទៅ​១០​នាក់ ជា​កម្មករ​កម្មការិនី​បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ហេតុ​ការ​ខាងលើ​នេះ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​ចំការ​ដូង ស្ថិត​ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុ​ការ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក មិន​ចាំ​ផ្លា​ក​លេខ ដឹក​កម្មករ​កម្មការិនី​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ផ្លូវ​មាន​ជង្ហុក​រថយន្ត​ដែល​ដឹក​កម្មករ​ក៏​បាន​គេច​ជង្ហុក​ផ្លូវ ទទួល​រថយន្ត​ម៉ាក​បែន​ដឹក​ដី​បើកបរ​ក្នុង​ល្បឿន​លឿន​មក​ពី​ទិស​ខាងលិច​ក៏​បាន​ប៉ះ និង​រថយន្ត​ដែល​ដឹក​កម្មករ​ជញ្ជាំង​ខាងឆ្វេង​ក្រពឹត​យ៉ាងដំណំ ។ រីឯ​រថយន្ត​បែន​ក៏​បាន​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ដែរ ដោយ​ជ្រុះ​ភ្លើង​ហ្វា និង​បែក​កញ្ចក់​ពេញ​ផ្លូវ ហើយ​ក្រោយ​ពី​កើតហេតុ​រថយន្ត​បែន​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​ដឹក​កម្មករ​នៅ​កន្លែង​កើតហេតុ ។

នៅ​ក្នុង​ហេតុ​ការ​នេះ​កម្មករ​កម្មការិនី​បាន​រង​របួសធ្ងន់ និង​ស្រាល​ជា​ច្រើន​នាក់ កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរ​ស៊ុន​យ៉ា​ឃៀ​ល​ចំការ​ដូង សមត្ថកិច្ច​កំពុង​ចុះ​ទៅ​ស្រង់​ស្ថិតិ​ឈ្មោះ និង​ចំនួន​មនុស្ស​ដែល​រង​គ្រោះ​ធ្ងន់ និង​ស្រាល​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បែន​ដឹក​ដី​ដែល​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​តែ​តាម​រុករក​តាម​ច្រកល្ហក​ក្នុង​ក្រុង​កំពត​មិន​អាច​គេចខ្លួន ឬ​លាក់ខ្លួន​បាន​ទេ ពីព្រោះ​រថយន្ត​បែន​នេះ​ក៏​រង​ការ​ខូចខាត​ធ្ងន់​ដែរ ៕

The post ម្នាក់ៗភ័យស្លន់ស្លោទាំងព្រឹក កម្មករ​កម្មការិនី​ច្រើន​នាក់​​របួសធ្ងន់ និង​ស្រាលពេញផ្លូវ(មានវីដេអូ) appeared first on Koh Santepheap Daily.

ល្មម​សុំ​សីល​ហើយ…

$
0
0

ល្មម​សុំ​សីល​ហើយ​… ខេត្ត​ទាំងឡាយ​នៅ​ភូមិភាគ​ឦសាន​…​មាន​ខេត្តក្រចេះ រតនគិរី និង​មណ្ឌលគិរី​ជាដើម​…​ជា​ខេត្ត​សម្បុក​ព្រៃឈើ​…​ជា​សមុទ្រ​ឈើ​…​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម ។

ខេត្តមណ្ឌលគិរី ដូច​ខេត្តរតនគិរី​ដែរ​…​ជា​ទឹកដី​ពេញ​ទៅ​ដោយ​ភ្នំ​…​មាន​ភ្នំ មាន​ព្រៃឈើ​…​មានព្រៃ​អភិរក្ស​…​ព្រៃ​ការពារ​របស់​ជាតិ ។​ល​។ ផ្ទុយ​ពី​ប្រទេស​វៀតណាម​ជិតខាង​…​ពិតមែន​ជា​ប្រទេស​ដែល​ពេញ​ទៅ​ដោយ​ភ្នំ​…​ប៉ុន្តែ​ភ្នំ​ស្ទើរ​ទាំងអស់​ជា​ភ្នំ​ត្រងោល ដោយសារ​សង្គ្រាម​អាកាស ។ ឯ​ខេត្ត​របស់​ស្រុក​យើង​នៅ​ភូមិភាគ​ឦសាន​…​មានសំណាង​ណាស់​…​មាន​ភ្នំ មាន​ព្រៃឈើ​នៅ​សល់​…​ដូច​ទុក​កេរ​ឱ្យ​ប្រទេស​វៀតណាម​ជិតខាង ។

ច្រើន​ឆ្នាំ​កន្លង​…​ក៏​ដូច​នៅ​រាល់​ថ្ងៃជា​ប្រចាំ​មក​ដល់​ថ្ងៃនេះ​…​ការ​កាប់​ឈើ ដឹកឈើ ជញ្ជូន​ដូច​ស្រមោច ដូច​កណ្តៀរ​…​ឆ្លង​ព្រំដែន​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​…​មានស្រុក​ចំនួន​៣​ជាប់​ព្រំដែន ដែល​មិន​អាច​លុប​បាន ។
…​តើ​ស្រុក​ណា​ទៅ ? គឺ​ស្រុក​អូ​រយ៉ា​ដាវ នៃ​ខេត្តរតនគិរី​…​ស្រុក​កែវ​សីមា នៃ​ខេត្តមណ្ឌលគិរី​…​និង​ស្រុក​ស្នួល នៃ​ខេត្តក្រចេះ ។​ល​។

អាណាចក្រ​ដែល​មាន​ច្រក​ទ្វារ​ចេញ​-​ចូល​ស្រុក​យួន​…​ដែល​ឈ្មួញ​ខ្មែរ​មាន​លទ្ធភាព​ដឹក​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​…​គឺជា​អាណាចក្រ​ដែល​មាន​ម្ចាស់​ស្រុក​ដឹកនាំ​គ្រប់គ្រង ។

កុំ​ភ្លេច​ថា ម្ចាស់​ស្រុក​ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី​…​មាន​សិទ្ធិ មាន​អំណាច​គ្រប់គ្រាន់​…​ក្នុង​ភារកិច្ច​ថែរក្សា ការពារ​…​ប៉ុន្តែ​ដូច​ជា​មាន​ឥទ្ធិពល​អ្វីមួយ​…​ធ្វើ​ឱ្យ​ម្ចាស់​ស្រុក​អស់អំណាច​រលីងធេញ​តែ​ម្តង​…

បើ​នៅ​តែ​យ៉ាងហ្នឹង​ទេ​…​មហាជន​បាន​ផ្តល់​មតិ​ថា​…​ល្មម​សុំ​សីល​ហើយ​…​ព្រោះ​លើស​ពី​គ្រប់​…​ហេ ! ហេ !

The post ល្មម​សុំ​សីល​ហើយ… appeared first on Koh Santepheap Daily.

បុរស​ម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​៨​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​មិន​ទាន់​ដឹង​មូលហេតុ

$
0
0

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ធ្លាក់​ពីលើ​អគារ​ស្លាប់ ប៉ុន្តែ​មិន​ទាន់​ដឹង​មូលហេតុ​ ។ ​ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ នៅ​ចំណុច​អគារ​៨​ជាន់ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ZHANG JIANGSHAN អាយុ​២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E92895358
ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៧០៧ អគារ​F3 ជាន់​៨​របស់​ក្រុមហ៊ុន​កាស៊ីណូ​ផ្កាយ​៥ (​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​)​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​ទាំង​នគរបាល​ការពារ​ព្រំដែន​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ ។

មក​ទល់​នឹង​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា​នេះ​នគរបាល​ជំនាញ​ផ្នែក​បច្ចេកទេស​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​តាម​ទូរស័ព្ទ​ថា មិន​ទាន់​ដឹង​មូលហេតុ​ទេ ពេល​នេះ​កំពុង​រង់ចាំ​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ខេត្ត ព្រោះ​ជា​រឿង​ជនបរទេស ហើយ​ទីតាំង​កើតហេតុ សមត្ថកិច្ច​បាន​ហ៊ុម​ព័ទ្ធ​ខ្សែ​សុវត្ថិភាព​ផង​ដែរ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅ​លើ​ទំព័រកាសែតកោះសន្តិភាព ៕​

The post បុរស​ម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​៨​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​មិន​ទាន់​ដឹង​មូលហេតុ appeared first on Koh Santepheap Daily.

ស្ទាវបើកឡានបុករះនិងឆេះទ្រុលបែបនេះ ទើបស្ងៀម

$
0
0

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​អាយុ​ប្រហែល​២៥​ឆ្នាំសង្ស័យ​ស្រវឹងស្រា បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ និង​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រួច​រេ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​បុក​ដើម​រំយោល​មួយដើម​រួម​នឹង​របង​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង និង​ឆេះ
សន្ធោរសន្ធៅ​អស់ទាំង​ស្រុង ។ គ្រោះថ្នាក់​នេះកើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ​នៅ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ប្រភព​​​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​មួយ​គ្រឿង​នេះ​ម៉ាក​ឡង់​គ្រី​ស្ស័​រស៊េរី​ឆ្នាំ​២០១៨ ពណ៌​.ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២V-០០៧៩ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ស្តុ​ប​ណូ​គា ​ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ដោយ​ផ្លូវ​មាន​សភាព​កោង ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បែក​អស់​មួយ​ចំណិត រួច​រេ​បន្ត​ឆ្លងផ្លូវ​ទៅ​បុក​បង្គោល​ថ្ម​របស់​សាលា​សម្រាប់​ថ្ពក់​ច្រវាក់​ហាម​ចត​លើ​ចិញ្ចើមថ្នល់ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៣​ដើម ។

ថ្វីបើ​បែប​នេះ​ក្តី រថយន្ត​មិន​ទាន់​អស់​ល្បឿន​ទេ បន្ត​ជ្រុល​ឡើង​លើ​ខឿន​បុក​ដើម​ផ្ការំយោល​ទំហំ​គល់​ប្រមាណ​២​តឹក​មួយ​ដើម បណ្ដាល​ឲ្យ​បាក់​ដាច់​ជា​២​កំណាត់ រួច​ខ្ទាត​ផ្លោង​រថយន្ត​ទៅ​ប៉ះ​នឹង​របង​សាលា​បណ្តាល​ឱ្យ​បែក​ប្រេះ ទើប​រថយន្ត​ក្រឡាប់​ផ្ងារជើង​បែរ​ក្បាល​ត្រឡប់​ក្រោយ​គងលើ​ដើម​ផ្ការំយោល​មួយ​ដើម​ទៀត​ទើប​ឈប់​ស្ងៀម ។ ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​យុវជន​ជា​អ្នកបើកបរ​លូន​ចេញពី​ក្នុង​រថយន្ត រួច​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។ បន្ទាប់​មក ស្រាប់តែ​មាន​ផ្សែង
ហុយ​ខ្មួល​លាយឡំ​នឹង​អណ្ដាតភ្លើង​ឆេះ​ចេញពី​ក្នុង​រថយន្ត​ខាងលើ​យ៉ាង​សន្ធោសន្ធៅ ។

ភ្លាម​ៗ អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់ពីរ​ទៅ​បី​បំពង់ ប៉ុន្តែ​អណ្ដាតភ្លើង​នៅ​តែ​បន្ត​ឆេះ​រថយន្ត​កាន់តែ​ខ្លាំង ទើប​រាយការណ៍​ជូនសមត្ថកិច្ច​មូលដ្ឋាន និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។ រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​ដល់​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ រថយន្ត​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​អស់​នៅ​សល់​តែ​គ្រោង​ដែក​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ ដែល​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​ក្បែរ​ពីរ​សែន​ដុល្លារ បែរជា​ត្រូវ​បំផ្លាញ​​តែ​មួយប៉ប្រិចភ្នែក ៕ ​

The post ស្ទាវបើកឡានបុករះនិងឆេះទ្រុលបែបនេះ ទើបស្ងៀម appeared first on Koh Santepheap Daily.

ប្រមាញ់​បាន​ចោរឆក់​…​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម

$
0
0

រាជធានី​ភ្នំពេញ ៖ ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា បាន​ចេញផ្សាយ​នូវ​ឃ្លី​ប​វី​ដេ​អូ​មួយ​ឈុត ​ស្តី​ពីសកម្មភាព​ក្រុម​ចោរ​ដែល​បាន​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​លើ​ដងផ្លូវ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរឆក់​នោះ ដោយ​មិន​រង់ចាំ​ពាក្យបណ្តឹង ។

ខាងក្រោម​នេះ ​ជា​ខ្លឹមសារ​ទាំងស្រុង របស់​ទីបញ្ជាការ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វ​ផ្សាយ​ជុំវិញ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់ ។ ថ្មី​ៗ​នេះ​ មាន​ករណី​ឆក់​កាបូប​មួយ​កើតឡើង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​គួរ​ឲ្យ​រន្ធត់ នា​ថ្ងៃ​ទី​២៧ តុលា ២០១៨ វេលា​ម៉ោង​ប្រមាណ​៦​និង​២០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង ឬ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ទេ តែ​៤ ថ្ងៃ​ក្រោយ​មក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឃើញ​ព័ត៌មាន​ស្តី​ពី​ករណី​ឆក់​កាបូប​ខាងលើ​នេះ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាវុធហត្ថ​ក៏​បាន​ចាត់វិធានការ​ណ៍​ស្រាវជ្រាវ​ជា​បន្ទាន់ និង​តាម​ស្វែងរក​មុខ​សញ្ញា​ក្រុម​ចោរឆក់​ទាំងនោះ ។

រហូត​ដល់​ថ្ងៃ​ទី​៣ វិច្ឆិកា សមត្ថកិច្ច​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បទ ល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ១-ឈ្មោះ សុខ ពន្លឺ ២-​ឈ្មោះ រស់ សែន​វាសនា ហៅ មិត្ត និង​៣-ឈ្មោះ នួន រស្មី ហៅ តុង នៅ​ចំណុច​ភូមិ​បាក់​ខែង និង​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​គេ​គឺ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ខាងលើ​ពិតប្រាកដ​មែន ដែល​នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​តែ​៤​នាក់​ប៉ុណ្ណោះ តែ​រយៈកាល​កន្លង​មក​ក្រុម​ពួក​គេ​មាន​គ្នា​៦​នាក់ តែង​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​លើ​ដងផ្លូវ​ គ្រប់​ទីកន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូច​ជា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ តំបន់​ព្រែក​លៀប តំបន់​ផ្លូវ​លី​យ៉ុ​ង​ផាត់ តំបន់​វត្ត​ក្តី​ចាស់ ផ្លូវ​សហព័ន្ធ​រុ​ស្សី តំបន់​ស្ពាន​អាកាស​៧​មក​រា តំបន់​ក្រោម​ស្ពាន​ជ្រោយចង្វារ តំបន់​ផ្សារ​កណ្តាល ខណ្ឌដូនពេញ និង​តំបន់​ផ្សេង​ៗ​ទៀត ដែល​ពួក​គេ​បាន​ជិះ​ឆ្លងកាត់​ឃើញ​ស្ថានភាព​ផ្លូវ​ស្ងាត់ និង​ជន​រង​គ្រោះ​ធ្វេសប្រហែស ។

បច្ចុប្បន្ន​ក្រៅពី​ក្រុម​ចោរ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នេះ គឺ​នៅ​មាន​បក្សពួក​៣​នាក់​ទៀត បាន​និង​កំពុង​រត់គេច​ផង​ដែរ ក្នុង​នោះ​មាន​១-​ឈ្មោះ សោម ពេជ្រ ហៅ ពេជ្រ​ខ្មោច ២-​ឈ្មោះ ពេជ្រ ហៅ ពេជ្រ​តូច និង៣-​ឈ្មោះ រិ​ទ្ធ ហៅ លឹប ។ ដោយឡែក ​ឈ្មោះ សោម ពេជ្រ ហៅ ពេជ្រ​ខ្មោច​ ក៏​ធ្លាប់​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​ផ្តន្ទាទោស​ម្តង​រួច​ហើយ​ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស នៅ​ចំណុច​មុខ​ផ្សារ​ឡាក់​គី ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​ស៊ើបអង្កេត និង​ស្តាប់​ចម្លើយ​ជនសង្ស័យ​អស់​ពេល​៤៨​ម៉ោង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្វែង​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​ក្រុម​ចោរ​ទាំងនេះ ឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ មក​ដាក់​ពាក្យបណ្តឹង​បំពេញ​និ​តិ​វិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ក្រុម​ចោរ​ទាំងនេះ​តាម​ច្បាប់ ។

ជាមួយ​នេះ​ផង​ដែរ ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​សូម​អំពាវនាវ​ដល់​មហាជន ប្រ​សិន​បានឃើញ​ឬ​ស្គាល់​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​រត់គេច​ខ្លួន​ខាងលើ ជួយ​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត​លោក​អ្នក ដោយ​មានការ​ធានា​រក្សា​ការ​សម្ងាត់​ជូន​ទៀត​ផង ៕ ​​

The post ប្រមាញ់​បាន​ចោរឆក់​…​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម appeared first on Koh Santepheap Daily.

មុន​នេះ​ផ្អើលអស់សមត្ថកិច្ច និងមនុស្សម្នាជាច្រើនករណីបុករះ(មានវីដេអូ)

$
0
0

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​៤០​នាទី​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង​អូស​ចម្ងាយ​រាប់រយ​ម៉ែត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​មាន​មនុស្ស​៥​នាក់​បាន​ត្រូវ​រង​របួសធ្ងន់​ស្រាល ដែល​ទីតាំង​កើតហេតុ​ចំណុច​ចម្រុះ​ជ្រូក​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ធុន​ធំ​ខាងលើ​បាន​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង ហើយ​ក៏​បាន​បុក​ជ្រុល​បន្ត​រហូត​ដល់​ធ្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ផ្ទះ​ផង​ដែរ រហូត​ដល់​ទៅ​មុខ​លែង​រួច តែ​ខាងយើង​មិន​ទាន់​ដឹង​មូលហេតុ​យ៉ាងណា​នោះ​ទេ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ៕

The post មុន​នេះ​ផ្អើលអស់សមត្ថកិច្ច និងមនុស្សម្នាជាច្រើនករណីបុករះ(មានវីដេអូ) appeared first on Koh Santepheap Daily.

អូស​ទាំង​សព និង​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ដើម្បី​បំបាត់ភស្តុតាង

$
0
0

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​ភាគី​បង្ក​អូស​យក​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​នៅ​ក្នុងភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។

តាម​ប្រភព​ព័ត៌មាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សែ​ម សេះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។

មុន​ពេល​កើតហេតុ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ១A-៣០៧១ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​មិន​បានដឹង​ថា​បុក​ជាមួយ​អ្វី​នោះ​ទេ ។

ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​សង្ស័យ​ថា ជន​រង​គ្រោះ​បើក​ម៉ូតូ​បាន​បុក​ជាមួយនឹង​គោ​យន្ត​មាន​ដឹកឈើ ហើយ​ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​ភាគី​បង្ក អូស​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ពី​ខាងលិច​ផ្លូវ​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​កន្លះ រួច​ហើយ​អ្នកបើកបរ​បង្ក​រត់គេច​ខ្លួន​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ខាងលើ​ពិតជា​បាន​បុក​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត​ប្រាកដ​មែន ហើយ​ត្រូវ​បាន​ភាគី​ម្ខាង​នោះ​អូស​ទាំង​សព​និង​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ដើម្បី​បំបាត់ភស្តុតាង​។

ក្រោយ​ពី​ការ​ពិនិត្យ​សព​រួច​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​រក​ជន​បង្ក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

The post អូស​ទាំង​សព និង​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ដើម្បី​បំបាត់ភស្តុតាង appeared first on Koh Santepheap Daily.


ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៩​នាក់

$
0
0

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើត​ឡើ​៦​លើក​(​យប់​៤​លើក​) ស្លាប់​
(​ប្រុស​)៤​នាក់ របួសធ្ងន់​(​ប្រុស​)​ម្នាក់ របួសស្រាល​៨​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៤​នាក់ : ម៉ូត​៤​នាក់​(​មិន​ពាក់មួក​៤​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​ក្រឡាប់​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៩​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​,​គោ​យន្ត​១​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក ,​ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​៤​នាក់​ ខេត្ត​ស្វាយ​រៀង​១​លើក​ស្លាប់​ ២​នាក់​ និង​ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៨ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៨០៨៤​គ្រឿង​(​ម៉ូតូ​៧១%), មធ្យោបាយ​ល្មើស​១២១៨​គ្រឿង​(​ម៉ូតូ​៨១%), អប់រំ​១៩៤​គ្រឿង​(​ម៉ូតូ​៣៣%), មធ្យោបាយ​ពិន័យ​១០២៤​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​០៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២៩៩៤៤​គ្រឿង​,​អប់រំ​១៦៤​គ្រឿង​, ពិន័យ​ចំនួន​សរុប​៩២៩​គ្រឿង​(​មួក​៧២១​គ្រឿង​​, ​កញ្ចក់​១៣១​គ្រឿង​, ​ស្រវឹង​១​គ្រឿង​​ ,​ផ្សេង​ៗ៧៦​គ្រឿង​) ៕

The post ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៩​នាក់ appeared first on Koh Santepheap Daily.

អុញ…ជំទាវដ៏ល្បីឈ្មោះនៅខេត្តសៀមរាប ត្រូវ​ចាប់ខ្លួន…

$
0
0

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក ដើម្បី​ចាប់ខ្លួន​លោក​ជំទាវ លី អ៊ុំ​អេ​ង ប្រធាន​ក្រុមហ៊ុន លីអ៊ុំ​អេ​ង តាម​ដីកា​របស់​តុលាការ ចេញ​ដោយ លោក ងួ​ន ណា​រ៉ា ប្រធាន​សាលា​ដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​ចាប់ខ្លួន (​ជន​ត្រូវ​ចោទ​)​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​ដែល​និយាយ​ឲ្យ​ងាយ​យល់​ទៅ​គឺ​ចេញ​មូល​ប្ប​ទាន​ប័ណ្ណ​គ្មាន​សាច់ប្រាក់ ហៅ​សែក​ស្អុយ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ។

ស្ត្រី​ដែល​មាន​ងារ​ជា​ជំទាវ ឃាត់ខ្លួន​បាន​នៅ​ក្បែរ​ទីលាន​វាយ​កូន​ហ្គោ​ល​បាគង រួច​បញ្ជូន​ទៅ​ភ្នំពេញ​ភ្លាម​ៗ​ផង​ដែរ ។ ការ​ចេញ​សែក​អត់​សាច់ប្រាក់​ឬ​ជា​សែក​ស្អុយ​នោះ មាន​ទឹកប្រាក់​៣​លាន​ដុល្លារ ឱ្យ​អ្នកធំ​ម្នាក់​នៅ​ភ្នំពេញ ។ ការ​ចាប់ខ្លួន​លោក​ជំទាវ​ប្រធាន​ក្រុមហ៊ុន លី អ៊ុំ​អេ​ង នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​មុខ​ទីលាន​វាយ​កូន​ហ្គោ​ល​បាគង ស្ថិត​នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​សុំ​មិន​ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ការ​តាម​ចាប់ខ្លួន​លោក​ជំទាវ​រូប​នេះ​គឺ​បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ​ចេញ​ដោយ​លោក ងួ​ន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បង្គាប់​ឱ្យ​ចាប់ខ្លួន ខណៈ​ចេញ​សែក​អត់​សាច់ប្រាក់​ក្នុង​ជំនួញ​ដីធ្លី ។

សូម​បញ្ជាក់​ថា បើ​តាម​ដីកា​តុលាការ​មុន​ពេល​ចាប់ខ្លួន គឺ​លោក​ជំទាវ លី អ៊ុំ​អេ​ង បាន​គេចខ្លួន​មិន​ទទួល​ខុសត្រូវ​នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទៅ​ដល់​គេហដ្ឋាន​របស់​គាត់ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី បាន​ដាក់​ពាក្យបណ្តឹង​មក​តុលាការ​ចោទ​ថា លោក​ជំទាវ លី អ៊ុំ​អេ​ង បាន​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់​និង​មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​ទៀត ដែល​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​ចោទ​ថា​រំលោភ​យក​ដី​របស់​ពួក​គាត់​ប្រមាណ​ជាង​១០​ហិ​កតា ។ ហើយ​ពលរដ្ឋ​ទាំងនោះ​បាន​នាំ​គ្នា​ធ្វើការ​អំពាវនាវ​ឱ្យ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ផង​ដែរ ។

អតីត​ប្រធាន​ក្រុមហ៊ុន លី អ៊ុំ​អេ​ង ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​ភ្នំពេញ​នោះ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មិន​មាន​ព័ត៌មាន​ឲ្យ​ដឹង​ថា អ្នកធំ​ម្នាក់​ដែល​ប្តឹង​ពី​ជំទាវ​រូប​នេះ​ជា​នរណា​ឡើយ គ្រាន់តែ​ថា​អ្នកធំ​ម្នាក់ ។លោក​ជំទាវ​រូប​នេះ​មាន​អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ផង និង​នៅ​ខេត្តសៀមរាប​ផង ហើយ​ក៏​មាន​អ្នកខ្លះ​និយាយ​ថា​លោក​ជំទាវ លី អ៊ុំ​អេ​ង មាន​ងារ​ជា​បណ្ឌិត​ឧកញ៉ា​ផង​ដែរ ។

អ្នក​ស្និទ្ធ​និង​លោក​ជំទាវ លី អ៊ុំ​អេ​ង ម្នាក់​បាន​បង្ហើប​រឿង​នេះ​ឲ្យ​ដឹង​ថា ជា​រឿងរ៉ាវ​ទាក់ទិន​នឹង​ការ​លក់​ដី​ជាង​៦​ហិ​កតា ដែល​ដី​នោះ​មិនមែន​ជា​ដី​របស់​លោក​ជំទាវ លី អ៊ុំ​អេ​ង តែ​ម្នាក់ឯង​ទេ ហើយ​ដី​នោះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​ធំ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​គ្រប់គ្រង​ទាំងអស់ ។

អ​ញ្ចឹ​ង​ហើយ​បាន​លោក​ប្តឹង​ទាមទារ​យក​មក​វិញ​នោះ ដោយសារ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ កាលពី​ដី​នៅ​ថោក ពេល​នោះ​បាន​វាស់ដី​ចុះឡើង​ទៅ​ចូល​ដី​អាជ្ញាធរ​អប្សរា​ខ្លះ ។ នេះ​ជាដើម​ហេតុ​ដំបូង ។ ដល់​ពេល​ដឹង​ថា ចូល​ដី​អាជ្ញាធរ​អប្សរា លោក​ជំទាវ​យក​លក់​អត់​បាន ព្រោះ​ជំនាន់​នោះ​លោក​ធំ​ម្នាក់​គាត់​នៅ​រស់ អ្នក​ណា​ទៅ​ធ្វើ​អី​ក៏​អត់​បាន​ដែរ ។

ប៉ុន្តែ​ក្រោយមក​ក៏​នាំ​គ្នា​មានគំនិត​ធ្វើ​ម៉េច​ជួយ​រំដោះ​ដី​នោះ​ចេញពី​អាជ្ញាធរ​អប្សរា អ​ញ្ចឹ​ង​ដល់​ពេល​ត្រូវ​រំដោះ​ក៏​បាន​គំនិត​ថា​ឲ្យ​លោក​ជំទាវ លី អ៊ុំ​អេ​ង គាត់​ជា​ស្រី​ឲ្យ​ចេញ​ដើមទុន​ខ្លះ អ្នកខ្លះ​ចេញ​នេះ​ចេញ​នោះ ដើម្បី​គ្រប់គ្រង​លើ​ដី​ជាង​១០​ហិ​កតា​នោះ​វិញ ព្រោះ​ដី​នោះ​មាន​បី​បួន​ម្ចាស់​ឯណោះ​ក្នុង​នោះ​ក៏​មាន​អ្នកធំ​នៅ​ខេត្តសៀមរាប​ម្នាក់​ដែរ ។

អ​ញ្ចឹ​ង​លោក​ជំទាវ លី អ៊ុំ​អេ​ង គាត់​បាន​ប្រមូល​ប្រជាពលរដ្ឋ​និង​ធ្វើ​ញ​តិ្ត ដោយ​ប្រមូល​ប្រជាពលរដ្ឋ​ដែល​បាន​លក់​ដី​ឲ្យ​គាត់​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​ផ្ទះ​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​ទាមទារ​ដី​ពី​អាជ្ញាធរ​អប្សរា ។ ហើយ​ការ​ទាមទារ​នេះ​ក៏​បាន​ដី​១០​ហិ​កតា​កន្លះ​មក​វិញ ដោយ​មាន​ស​.​ជ​.​ណ​ប្រកាស​កាត់​ឆ្វៀល​ដី​ខ្លះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​១​ក្រុម​ដែល​រស់នៅ​ទីនោះ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​លក់​ទៅ​ឲ្យ​គេ​រួច​ទៅ​ហើយ ដោយសារ​ពួក​គាត់​ត្រូវការ​លុយ ។

បន្ទាប់​មក​ខាង​អប្សរា​យក​ទៅ​ជួល​ឱ្យ​គេ​អភិវឌ្ឍន៍​ឃ្យុ​ង​យូ ធ្វើ​កន្លែង​ក្មេង​លេង​កម្សាន្ត​អស់​ទៅ ទើប​លោក​ជំទាវ​ទាមទារ​បាន​ជាង​៦​ហិ​កតា​មក​វិញ តែ​ក៏​មិនមែន​របស់​គាត់​ទាំងអស់​ដែរ គឺ​មាន​៣​នាក់ ឈ្មោះ ប៊ិ​ន ប៉ាវ ឈ្មោះ​គាត់ និង​លោក​ធំ​ម្នាក់​នៅ​ក្នុង​ខេត្តសៀមរាប ។

អ្នក​ស្និទ្ធ​លោក​ជំទាវ​ដដែល​បន្ត​ថា ពេល​លោក​ជំទាវ​ទិញ​ដី​នោះ​ឈ្មោះ ប៊ិ​ន ប៉ាវ ត្រូវ​បាន​ចំណែក​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​គ្នា​នៅ​ចំពោះ​មុខ​អ្នកធំ​ក្នុង​ខេត្ត​ម្នាក់ ដែល​ខណៈនោះ​លោក​ជំទាវ លី អ៊ុំ​អេ​ង មិន​បាន​ប្រគល់​ប្រាក់​ទៅ​ឲ្យ​ឈ្មោះ ប៊ិ​ន ប៉ាវ ទេ គឺ​បាន​ចេញ​សែក​គ្រាន់តែ​ជា​ការ​តម្កល់ចិត្ត ហើយ​សន្យា​ឲ្យ​ប្រាក់សុទ្ធ​គ្រប់​ចំនួន​នៅ​ពេល​លក់​ដី​ដាច់ ។

ក្រោយមក​ដី​នោះ​លោក​ជំទាវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ដទៃ​បាត់​ទៅ តែ​មិន​ទាន់​បាន​ប្រាក់​គ្រប់​ចំនួន​ទេ គឺ​អ្នកទិញ​បាន​កក់​មុន​ប្រមាណ​៦​ទៅ​៧​សែន​ដុល្លារ​ប៉ុណ្ណោះ ។ ដូច្នោះ​ឈ្មោះ ប៊ិ​ន ប៉ាវ ដែល​ខ្លាច​លោក​ជំទាវ​ស៊ីដាច់​ដី​នោះ ក៏​បាន​សើរើ​និង​យក​សែក​តម្កល់​លើ​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ​នោះ​មក​ធ្វើ​វិធាន​បទ​ប្តឹង​លោក​ជំទាវ លី អ៊ុំ​អេ​ង រហូត​មានការ​ចាប់ខ្លួន​តែ​ម្តង​ទៅ ៕

ស្ពាន​១​ទាំងមូល​បាក់​ខ្ទេច តែ​កំពុង​សង្ស័យ​ឡាន​បង្ក​មិនមែន​ដឹក​ពោត​ទេ

$
0
0

​ខេត្តកំពង់ឆ្នាំង ៖ ស្ពាន​បេ​ឡេ​១​កន្លែង​ដែល​គេ​សាងសង់​បណ្ដោះអាសន្ន​សម្រាប់​ធ្វើ​ស្ពាន​ថ្មី​បាន​បាក់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​ជី​ប្រង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារ​តែ​រថយន្ត​ដឹក​ពោត​លើស​ចំណុះ​មួយ​គ្រឿង​បើក​ឆ្លងកាត់ ។​

​ក្រុម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​បាន​ដឹក​ពោត​ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បាក់​ស្ពាន​បេ​ឡេ​ដែល​គេ​សាងសង់​បណ្ដោះអាសន្ន​សម្រាប់​ឲ្យ​ធ្វើ​ដំណើរ ដោយសារ​ស្ពាន​ចាស់​នៅ​ទីនោះ​ក្រសួង​សាធារណការ​កំពុង​តែ​រុះរើ និង​សាងសង់​ស្ពាន​ថ្មី ។​

​ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​បង្ក​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3B-9203 ដែល​គេ​បានដឹង​ថា ម្ចាស់​ពោត​ដឹក​តាម​រថយន្ត​ខាងលើ​មានឈ្មោះ ឆ​ន ចិន្ដា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ខេត្តព្រៃវែង ។​

​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​មិន​បាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ទេ ដោយ​បាន​អះអាង​ថា ការ​ធានា​ជួសជុល​ស្ពាន​នោះ​ឡើង​វិញ​ហើយ​ក៏​បាន​ទាក់ទង​ខាង​មន្ទីរ​សាធារណការ​ដោយ​ខ្លួនឯង ។​

​ក្រោយ​ពី​អូស​រថយន្ត រួចរាល់​ហើយ​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ដោយឡែក​ប្រភព​ក្រៅផ្លូវការ​មួយទៀត​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​សង្ស័យ​ថា រថយន្ត​បង្ក​មិនមែន​ដឹក​ពោត​ទេ គឺជា​ដឹកឈើ ៕

អាហារ​បុណ្យសព​​…​ភ្ញៀវ​ពុល​ពេញ​​ភូមិ

$
0
0

ខេត្តរតនគិរី ៖ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ប្រុស​-ស្រី​ប្រមាណ​១៦០​នាក់ មាន​ក្មេង​មាន​ចាស់ បាន​ពុល​អាហារ​ដោយ​ការក្អូ​ត​ចង្អោរ​ពេញ​ភូមិ ខណៈ​ដែល​ពួក​គាត់​កំពុង​ទទួលទាន​ចំណីអាហារ ក្នុង​ពិធី​បុណ្យសព​របស់អ្នក​ភូមិ ។ ករណី​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ វិច្ឆិកា ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។ ក្រោយ​ពី​មាន​បាតុភាព​នេះ​ កើតឡើង​សមត្ថកិច្ច​ប៉ូលិស​ស្រុក និង​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ពិនិត្យ និង​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ដែល​ពុល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​កាន់​ភូមិ​កើតហេតុ​ខាងលើ​ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ។ លោក​បន្ត​ថា នៅ​ក្នុង​កម្មវិធី​បុណ្យសព​នោះ​ម្ចាស់​ដើម​បុណ្យ​​​បាន​ធ្វើ​ម្ហូបអាហារ​ទទួលភ្ញៀវ​ដោយ​មាន​បាយ សម្លរ បបរគ្រឿង ក្នុង​ម្ហូបអាហារ​ទាំង​ប៉ុន្មាន​មុខ​ខាង​លើ​គ្រូពេទ្យ​ជំនាញ​បាន​យក​មក​ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់​រួចរាល់​អស់ហើយ លទ្ធផល​គ្មាន​ជាតិពុល​ក្នុង​ម្ហូប​នោះ​ទេ តែ​មូលហេតុ​នៃ​ការ​ក្អួតចង្អោ​នេះ​គឺ​បណ្តាល​មក​ពី​ពួក​គាត់​បរិភោគ​ចំណីអាហារ​មិន​មាន​អនា​ម័យ​ល្អ ។ ទោះជា​យ៉ាងណា ករណី​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។

លោក​ថា គិត​មក​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា ស្ថានភាព​របស់​ពួក​គាត់​ទាំង​១៦០​នាក់​នេះ បាន​ធូរស្រាល​ហើយ ។ ទាក់​ទិន​នឹង​ករណី​ខាងលើ​ សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ បងប្អូន​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​បាន​ធ្វើ​បុណ្យសព​ស្ត្រី វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​ ដោយ​ជំងឺ​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ដែល​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​គឺ​បាន​ធ្វើបុណ្យ​ក្នុង​១​ឆ្នាំ​១​ដង ។ ខណៈ​ភ្ញៀវ​ដែល​ចូលរួម ពេល​កំពុង​ទទួលទាន​អាហារ​បាន​កន្លះ​ម៉ោង ស្រាប់តែ​កើតហេតុ​នេះ​ ឡើង​ដោយ​ភ្ញៀវ​ប្រមាណ​៧០%​បាន​ក្អួត និង​សន្លប់ ក្រោយ​ពី​ទទួលទាន​អាហារ​រួច ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​កម្មវិធី​តែ​ម្តង ។

បច្ចុប្បន្ន​ អ្នកជំងឺ​ទាំង​១៦០​នាក់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ប៉ូលិស និង​មន្ទីរ​សុខាភិបាល រួម​ទាំង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាន​យកចិត្តទុកដាក់​និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ។  តាម​ប្រភព​ព័ត៌មាន​ពី​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា​នៅ ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា អ្នកជំងឺ​ជាង​១៦០​នាក់ គ្រូពេទ្យ​បាន​អនុញ្ញាត​ទៅ​ផ្ទះ​វិញ​ជាង​ពាក់កណ្តាល​ហើយ នៅ​សល់​ប៉ុន្មាន​គ្រូពេទ្យ​កំពុង​តាមដាន​ពី​អាកា​រៈ​ដោយ​យកចិត្តទុកដាក់​ព្យាបាល​បន្ត​ទៀត​ព្រោះ​ធ្ងន់​ជាងគេ ៕​

១១​នាក់​រង​របួស ខណៈ​កម្មការិនី​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

$
0
0

​ខេត្តកំពត ៖ តាម​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​0៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត និង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ខេត្តកំពត ។​

​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ​អ្នក​បើ​កបរ​ដោយ​បុក​រួច​បាន​បេើ​ក​រថយន្ត​រត់គេច​បាត់​ពី​កន្លែង​កេើ​ត​ហេតុ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ដោយ​រថយន្ត​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើ​ង​លុះដល់​ត្រង់​ចំណុច​ខាង​លើ​បាន​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Q-4091 បើ​កដោយ​ឈ្មោះ គង់ សន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសស្រាល នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត និង​មាន​ដឹក​កម្មករ​រោងចក្រ​ចំនួន​២៥​នាក់​ក្នុង​រថយន្ត ។​

​ក្នុង​ករណី​គ្រោះថ្នាក់​ខាងលើ​កម្លាំង​នគរបាល​ចរាចរ​ក្រុង​បាន​ចុះ​ពិនិត្យ​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​​ផ្ទាល់​បាន​ដកស្រង់​ចំនួន​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ខាងលើ មាន​ជន​រង​គ្រោះជា​កម្មករ​-​កម្មការិនី​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​នេះ​សរុប​១១​នាក់ ធ្ងន់​៤​នាក់​ជា​ស្ត្រី និង​ស្រាល​៧​នាក់ ស្រី​៦​នាក់ ។​

​ប្រភព​ចុង​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្ត្រី​ម្នាក់​ឈ្មោះ ទ្រេ​ន ក្តី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ដែល​រង​របួសធ្ងន់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ធ្ងន់​ទាំង​៤ នាក់​នោះ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ប្រទេស​វៀតណាម ហើយ​ក្រុម​គ្រួ​សារបាន​ដឹក​ត្រឡប់​មក​កាន់​គេហដ្ឋាន​វិញ​ដើម្បី​រៀប​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បែន​ដឹក​គ្រឿងសំណង់​ក្រោយ​ពេល​បុក​រួច​សមត្ថកិច្ច​បាន​តាម​ស្រាវជ្រាវ​រក​ឃើ​ញ​នៅ​ក្នុង​ការដ្ឋាន​នៅ​ខាងត្បូង​ភ្នំ​កកេះ ស្ថិត​ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

មិនឃើញ​នាង​ត្រឡប់​មក​ផ្ទះ​នាំ​គ្នា​ដើរ​រក​ឃើញ​តែ​ទូក​…​ដល់​ពេល​ឃើញ​ស្លុតចិត្ត !

$
0
0

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ទៅ​ចង​សន្ទូច​ខ្យល់​.​គ​ធ្លាក់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ជី​ហូ​អណ្តែង ស្ថិត​នៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

​លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ស្ងួន សោក ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់​ភូមិ​នៅ​ឃុំ​កើតហេតុ​ខាងលើ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាចញាតិ​របស់​ជន​រង​គ្រោះ​និយាយ​ថា កាលពី​រសៀល​នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ឃើញ​ជន​រង​គ្រោះ​ជិះទូក​ទៅ​ចង​សន្ទូច​តែ​ម្នាក់ឯង​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​មិនឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​សាច់ញាតិ​ក៏​នាំ​គ្នា​ជិះទូក​ទៅ​តាម​មើល​នៅ​ពេល​ទៅ​ជិត​ដល់​ឃើញ​តែ​ទូក​មិនឃើញ​មនុស្ស​ដល់​ពេល​ជិះទូក​ទៅ​ជិត​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ក្បែរ​ទូក ហើយ​ក៏​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ដាក់​លើ​ទូក​អុំ​យក​មក​ផ្ទះ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​សន្និដ្ឋាន​ថា មូលហេតុ​ស្ត្រី​រង​គ្រោះ​ទៅ​ចង​សន្ទូច​ខ្យល់​.​គ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ទូក​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចុះ​អូស​.​ក​ដល់​ផ្ទះ​តែ​ម្តង​ក្រោយ​ពី​ជន​នេះ​…

$
0
0

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្ល​ក្រាម ចុះ​បង្ក្រាប​ករណី​រក្សា ទុក​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង​មួយ​ចំនួន បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ហេតុ​ការ​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លំនៅ​ដ្ឋា​ន ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​បាន​ប្រាប់​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​នោះ​មាន ឈ្មោះ លី គឹ​ម ឡែ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៩,៨ ក្រាម​, ទូរស័ព្ទ​ដៃ​ចំនួន​២ គ្រឿង និង​ឧ​បករ​ណ៏​ប្រើប្រាស់ រួម​ទាំង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ៕


បោក​អាជ្ញាធរ​ថា​ ធ្វើ​ផ្លូវភ្លោះ ការ​ពិត​កាយ​ដី​និង​ថ្ម​លក់

$
0
0

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ត្រងោលស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ពេល​នេះ​កំពុង​ត្រូវ​បាន​គេ​កាយ​យក​ដី​ថ្មភ្នំ​ធ្វើ​អាជីវកម្ម​លក់​ព្រោងព្រាត ក្រោម​រូបភាព​ត្រីងៀត​ឆ្លៀត​ពងឬ​កន្ទេល​ធំ​បន្លំ​ដេក ដោយ​សំអាង​លើ​ពលរដ្ឋ​និង​អាជ្ញាធរ​ឯកភាព​សុំ​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ភ្នំ ។រថយន្ត​ដឹក​ដី​ថ្មភ្នំ​ខាងលើ កំពុង​ធ្វើ​សកម្ម
ភាព​ដឹក​លក់​ចាក់​តាម​ទីតាំង​ផ្សេង​ៗ ក្នុង​នោះ​មានទាំង​ទីតាំង​ពុះ​ជា​ដី​ល្វែង​លក់​ទំហំ​ជិត​២​ហិ​កតា​ផង​ដែរ ខណៈ​ផ្លូវ​ដែល​ពលរដ្ឋ​និង​អាជ្ញាធរ​ស្នើ​ឲ្យ​ជួយ​នោះ​បាន​ធ្វើ​រួចរាល់​ហើយ ។

នៅ​ក្នុង​សម្ភាសន៍​ផ្ទាល់​ជាមួយ​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ ជា ង៉ែត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទទឹង​២ ឃុំ​ប​វេ​ល ស្រុកប​វេ​ល ខេត្តបាត់ដំបង និយាយ​ថា ការ​កាយ​ដី​ថ្មភ្នំ​នេះ ផ្អែក​តាម​ការ​ផ្តិត​មេដៃ​របស់​ប្រជាពលរដ្ឋ​២ភូមិ​ក្នុង​ឃុំ​បឹង​បេង និង​មានការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន ស្នើ​ឲ្យ​គាត់​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ចន្លោះ​ភ្នំ​ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​មក និង​ដឹក​កសិផល​តាម​ចម្ការ ។

ធាតុ​ពិត ផ្លូវ​ដែល​អ្នកស្រុក​ស្នើ​ឲ្យ​ជួយ​ធ្វើ​នោះ​គេ​ធ្វើ​រួចរាល់​ហើយ ហើយ​អ្នកស្រុក​ធ្វើ​ដំណើរ និង​ដេញគោ​ឃ្វាល​ឆ្លងកាត់​ព្រោងព្រាត តែ​ក្រុម​គ្រឿងចក្រ​នៅ​តែ​បន្ត​កាយ​យក​ដី​ថ្មភ្នំ​កន្លែង​ផ្សេង​ទៀត ក្រោម​លេស​ថា​អាជ្ញាធរ​ឲ្យ​ធ្វើ​ផ្លូវភ្លោះ​។ ក្រៅពី​ទីតាំង​កំពុង​ធ្វើ​សកម្មភាព មាន​ទីតាំង​មួយ​នៅ​អាគ្នេយ៍​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់ ក៏​មាន​ស្នាម​កាយ​យក​ដី​ថ្មភ្នំ​អស់​ជា​ច្រើន​ដែរ ។

អ្នក​ភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​ពិត​ក្រុម​គ្រឿងចក្រ​ធ្វើ​លើស​គោលការណ៍ហើយ ។ អ្នកស្រុក​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​គ្រឿងចក្រ​ខាងលើ​ជួយ​ធ្វើ​ផ្លូវ ចូក​កាយ​ដី​ថ្មភ្នំ​ចំណុច​ផ្លូវ​ចាស់​មែន​ព្រោះ​ខ្ពស់​ពេក តែ​មិន​គួរ​យក​អាចម៍ដី​ថ្មភ្នំ​ចំណុច​ផ្លូវ​ចាស់​រួច​ហើយ បែរជា​មិន​បញ្ឈប់​សកម្មភាព ហើយ​ឈាន​ទៅ​បន្ត​កាយ​នៅ​ទីតាំង​ផ្សេង​ៗ​ទៀត​ដូច​ជា ប៉ែក​ខាង​អាគ្នេយ៍​ផ្លូវ​និង​ទីតាំង​កំពុង​ធ្វើ​សកម្មភាព​នេះ​ថែម​ទៀត ។

ជុំវិញ​ករណី​ខាងលើ លោក ចាន់ រិ​ន មេឃុំ​បឹង​បេង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយសារ​ផ្លូវ​ចាស់​ឆ្លងកាត់​ភ្នំ​ត្រងោល​នោះ​ខ្ពស់ ហើយ​កន្លង​មក​គឺ​កាលពី​ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ក្រឡាប់​គោ​យន្ត​បង្ក​គ្រោះថ្នាក់​ដល់​អ្នកស្រុក ទើប​អាជ្ញាធរ​បាន​ឯកភាព​គ្នា​ជាមួយ​ពលរដ្ឋ រក​គ្រឿងចក្រ​កាយ​ទីតាំង​ផ្លូវ​ចាស់​នោះ​ដើម្បី​ឲ្យ​ទាប​ងាយស្រួល​ដល់​អ្នកស្រុក​ឆ្លងកាត់ ពិសេស​ការ​ដឹក​កសិផល​ពី​តាម​ចម្ការ ។

លោក​មេឃុំ​អះអាង​ថា ពលរដ្ឋ​២​ភូមិ​គឺ​ភូមិ​ចំបក់​និង​ភូមិ​ជ្រៃ បាន​ផ្តិត​មេដៃ​ឯកភាព​ឲ្យ​ក្រុម​គ្រឿងចក្រ​ខាងលើ​ជួយ​ធ្វើ​ផ្លូវ​មែន ប៉ុន្តែ​ការ​ឲ្យជួយ​ធ្វើ​ផ្លូវ​នោះ​ពលរដ្ឋ​និង​អាជ្ញាធរ​ឲ្យ​យក​តែ​អាចម៍ដី​ថ្មភ្នំ​លើ​ទីតាំង​ផ្លូវ​ចាស់ ព្រោះ​គ្មាន​ប្រាក់​ជួល ។ លោក​បន្ត​ថា អាជ្ញាធរ​មិន​បាន​ឯកភាព​ឲ្យ​កាយ​ដី​ថ្មភ្នំ​លើ​ទីតាំង​ផ្សេង​ៗ​ឡើយ ហើយ​ក៏​មិន​បាន​ឲ្យ​ធ្វើ​ផ្លូវភ្លោះ​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុម​គ្រឿងចក្រ​ខាងលើ​ពេល​នេះ​កំពុង​សម្រុក​កាយ​ដី​ថ្មភ្នំ​ដឹក​លក់​ឲ្យ​អ្នកស្រុក​ចាក់​លុប​ដី​ជម្រៅ ក្នុង​នោះ​ក៏​មាន​ទាំង​ទីតាំង​ពុះដី​ឡូត៍​លក់​ទំហំ​ធំ អាច​ត្រូវការ​អាចម៍ដី​រាប់​ពាន់​រថយន្ត ។ ដូច្នេះ បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិន​ទប់ស្កាត់​ក្រុម​កន្ទេល​ធំ​បន្លំ​ដេក និង​ឆ្លៀតឱកាស​យក​ប្រយោជន៍​ពី​ការ​កាយ​បំផ្លាញ​នេះ​ទេ ភ្នំ​ខាងលើ​អាច​នឹង​រលាយ​ជា​មិន​ខាន ។

រឿង​កាយ​ចូក​យក​ដី​ថ្មភ្នំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ជា​រឿង​ក្តៅ​គគុក​មួយ​នា​រយៈពេល​ចុងក្រោយ​នេះ ព្រោះ​បន្ទាប់​ពី​កើត​មាន​ឧប្បត្តិហេតុធ្លាក់​រថយន្ត​ដឹក​ថ្ម​សង្កត់​អ្នកបើកបរ​ម្នាក់​ស្លាប់​នៅភ្នំ​ទ្រ​យោង ក្នុងស្រុក​ព្រះ​នេត្រព្រះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ត្រួតពិនិត្យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​និង​គ្រឿងចក្រ ក៏​ដូច​ជា​រថយន្ត​ដឹក​ដី​ជា​បន្តបន្ទាប់​ផង​ដែរ ៕

បញ្ហា​សន្តិសុខមិន​ពឹង​លើ​សមត្ថកិច្ច​ទាំងស្រុង​ទេ​ទាល់តែ​មានការ​ចូលរួម​ពី​មហាជន

$
0
0

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ពិសេស​គឺ​នៅ​ពេល​ខាង​មុខ​នេះ​ខេត្តបន្ទាយមានជ័យ​នឹង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ និង​ការ​តាំងពិព័រណ៍​ភូមិ​១​ផលិតផល​១ រួម​ទាំង​មានការ​ប្រឡង​ជ​ម្រៀ​ង កីឡាប្រដាល់ ដែល​ឆ្នាំ​ខេះ ខេត្តបន្ទាយមានជ័យ មាន​គ្រោង​កម្មវិធី​ធំ​ជាង​ឆ្នាំ​ៗ ។

បើ​ពឹង​លើ​សមត្ថកិច្ច នគរបាល ឬ​កងរាជអាវុធហត្ថ មិន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ទាល់តែ​មានការ​ចូលរួម​ពី​បងប្អូន អ្នក​រត់​ម៉ូតូឌុប ក៏​ដូច​ជា​គ្រប់​អាជីវករ និង​គ្រប់​មហាជន ។ នេះ​គឺជា​ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ឱកាស​កោះ​អញ្ជើញ​បងប្អូន​អ្នក​រត់​ម៉ូតូឌុប​ជិត​១០០​នាក់ មក​ពី​សង្កាត់​ទាំង​៤​ក្នុង​ក្រុង​សិរី​សោ​ភ័ណ គឺ​សង្កាត់​ព្រះ​ពន្លា អូរ​អំបិល ទឹកថ្លា និង សង្កាត់​កំពង់ស្វាយ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ថ្លែងអំណរគុណ​ជាមួយ​បងប្អូន​ដែល​បាន​ចូលរួម​ជាមួយ​សមត្ថកិច្ច​កន្លង​មក​បាន​ល្អ​ប្រសើរ​ក្នុង​នោះ​ក៏​សូម​បងប្អូន​បន្ត​ការ​ចូលរួម​សហការ​បន្ថែម​ទៀត ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ខេត្ត​យើង ៕

អាណិតនាងណាស់ ទិញ​បង់​រំលស់​​​ថ្មីៗ និងមិន​ទាន់​​​​បាន​ចាំ​ស្លាក​លេខ​​​​​​ផង

$
0
0

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទិញ​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​បង់​រំលស់​ ទើបបាន​មួយ​អាទិត្យ​ទុក​ក្នុង​បន្ទប់​ជួល ​រួច​ចេញ​ទៅ​ទិញ​អាហារ​ហូប​មួយ​ភ្លែត ស្រាប់តែ​ត្រូវ​ចោរ​គាស់​ទ្វារ​លួច​យក​បាត់​រួមនឹង​លុយកាក់​មួយ​ចំនួន​ផង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ ម៉ា​នី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន vivo ឯ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់រួម​មាន លុយ​មួយ​ចំនួន និង​ម៉ូតូ​ស្គូ​ពី​ស៊េរី​ឆ្នាំ​២០១៩ មួយ​គ្រឿង ពណ៌​ស ទិញ​បង់​រំលស់​ទើបបាន​១​អាទិត្យ មិន​ទាន់​ទាំង​ចាំ​ស្លាក​លេខ​ច្បាស់​នៅឡើយ ឯកា​ត​គ្រី​នៅ​ក្រុមហ៊ុន​ទុក​ទៀត ។ តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​កើតហេតុ​នោះ រូប​នាងបាន​ទៅ​ចូលរួម​កម្មវិធី​មិត្តភក្ដិ ដោយ​ទុក​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ជួល ចាក់សោ​បន្ទប់​ត្រឹមត្រូវ ។

រហូត​ដល់​ម៉ោង​១២​អធ្រាត្រ នាង​ត្រឡប់​មក​វិញ​ចាក់សោ​ទ្វារ​ឃើញ​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ធម្មតា​ទេ ប៉ុន្តែ​ដោយ​ឃ្លានបាយ​ក៏​បិទទ្វារ​ចេញ​ទៅ​រក​ទិញ​ចំណី​ហូប​នៅ​ខាងក្រៅ​ប្រមាណ​១៥​នាទី ។ ពេល​ត្រឡប់​មក​វិញ​ឃើញ​ទ្វារ​បន្ទប់​ចំហ ក៏​សង្ស័យ​រត់​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់ ឃើញ​សភាព​រាយ​ប៉ាយ ហើយ​បាត់​ម៉ូតូ​ទើបនឹង​ទិញ​ទៀត ធ្វើ​ឲ្យ​នាង​ហួសចិត្ត​យ៉ាង​ខ្លាំង និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ។

ប្រភព​ដដែល​បញ្ជាក់​ថា នៅផ្ទះ​ជួល​ខាងលើ​នោះ​ឧស្សាហ៍​មាន​ចោរ​ចូល​គាស់​បន្ទប់​លួច​ទ្រព្យសម្បត្តិ​ច្រើន​ដង​មក​ហើយ មិនដឹង​ថា​ជនសង្ស័យ​បាន​សោ​របង​ផ្ទះ​មកពីណា​ចាក់​ចេញចូល​បាន​ស្រួល​ម្លេ​៉ះ ព្រោះ​មាន​តែ​អ្នក​រស់នៅ​ក្នុងផ្ទះ​នោះ​ប៉ុណ្ណោះ​ទើប​មាន​សោ​របង​ផ្ទះ ។

នៅ​ពេល​មាន​បញ្ហា អ្នក​រស់នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំ​ម្ចាស់ផ្ទះ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆែក​ឲ្យ​មើល​ទេ មិនដឹង​ជា​គាត់​មាន​មូលហេតុអ្វី​ឡើយ ។ ក្រោយ​កើតហេតុ នារី​រង​គ្រោះ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​១​តែ​ប៉ុណ្ណោះ ទាំង​មិន​សង្ឃឹមថានឹង​រក​ឃើញ​ម៉ូតូ​ត្រឡប់​មក​វិញ​ឡើយ ៕

ឈឺសាច់បែបណាដែរ…លទ្ធផលឆក់ទូរស័ព្ទ​​គេ​​ តែជិះធ្លាក់លើម៉ូតូ​

$
0
0

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​តែ​ក៏​បាន​ប្រវាយ​ប្រតប់​គ្នា​ធ្លាក់​ពីលើ​ម៉ូតូ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ខែវិច្ឆិកា នៅ​តាម​ផ្លូវ​ភ្នំពេញ​-​ហា​ណូយ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ឈ្មោះ សុខ ថា ហៅ​ហុង ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឌួ​ង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ឡុ​ង ចិន្តា អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ពោធិ៍​រ៉ា ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តោល ។

តាម​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ នាង​ធ្វើ​ដំណើរ​ចេ​ញេ​ពី​ធ្វើការ​គោលបំណង​ទៅ​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង ។ នៅ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​ដក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ក​ផ្លាស​និយាយ​ទៅ​ឪពុក ។ ពេល​និយាយ​ចប់​ប្រុង​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខោ​វិញ ស្រាប់តែ​មាន​ជន​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នាង​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន ។

តាម​ម្ចាស់​ទូរស័ព្ទ​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​នាង​បាន​ដេញ​តាម​និង​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ជិះ​គេច ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​ក៏​ធ្លាក់​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​រហូត​ទ្រម​ខ្លួន​និង​រង​របួស រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ៕​

មិន​ចង់​គិតលុយ​ថែម​ទាំង​អុកឡុក​​រករឿង​ស្រី​ៗ…សន្តិសុខម្នាក់ទ្រាំលែងបាន

$
0
0

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេសម្នាក់បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​មួយ​ម្តុំជិត​ផ្សារ​កណ្តាល លុះ​ពេល​ផឹក​ស្រវឹង ​មិន​ចង់​គិតលុយ ​ថែម​ទាំង​អុកឡុក​និង​រករឿង​ស្រី​ៗ​ក្នុង​បា​នោះ​ថែម​ទៀត ធ្វើ​ឲ្យ​សន្តិ
សុខ​ម្នាក់​ខឹង​ ក៏​វាយ​មួយអាយ​កូ​ម​ បណ្តាល​ឲ្យ​បែកក្បាល​យ៉ាងដំណំ​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា នៅ​តាម​ផ្លូវ​លេខ​១៣០ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេលកើតហេតុ ជនបរទេស​ម្នាក់​នេះ មាន​អាយុ​ប្រមា​ណ​៣១​ទៅ​៣២​ឆ្នាំ បាន​ចូល​ទៅ​ក្នុង​បារ​បារាំង​មួយ​កន្លែង​នោះ និង​ផឹកស្រា​អស់​ជា​ច្រើន​កែវ​រហូត​ស្រវឹង ហើយ​បែរជា​មិន​ចង់​គិតលុយ​។

មិនតែប៉ុណ្ណោះ បាន​រករឿង​បុគ្គលិក​ស្រី​ៗ​ក្នុង​បារ​និង​អុកឡុក ព្រមទាំង​វាយ​ស្រី​ៗ​ទាំងនោះ​ទៀត ។ លុះ​សន្តិសុខ​ឃើញ​ដូច្នោះ​ក៏​ចូល​ទៅ​ហាមឃាត់​ស្រាប់តែ​ត្រូវ​ជនបរទេស​នោះ​វាយ ទើប​ទ្រាំ​អត់​បាន​ក៏​វាយ​មួយ​អាយ​កូ​ម​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ផ្អើល​ទៅ​ដល់​ស្រី​ៗក្នុង​បារ​នាំ​គ្នា​ចោមរោម​
មើល ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​ក៏​បាន​មកដល់ ប៉ុន្តែ​ជនបរទេស​នោះ​មិន​ព្រម​ឡើង​រថយន្តទៅ​ព្យាបាល​របួស​នោះ​ទេ តែ​ដោយ​សមត្ថកិច្ច​ជួយ​និយាយ​លួងលោម ទើប​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​ទៅ​ព្យាបាល​របួស​បាត់​ទៅ ៕

Viewing all 12748 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>